ឧត្តរមានជ័យៈ នៅវេលាម៉ោង ៦ និង៣០នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធុនធំ និងម៉ូតូ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ និងសនៅចន្លោះគីឡូម៉ែតលេខ ៤១-៤២ ស្ថិតក្នុងភូមិត្រពាំងតាវ ឃុំ ត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
រថយន្ដម៉ាក HYUNDAI TRACTOR ស៊េរី 1994 ពណ៌ស ក្បាលពាក់ស្លាកលេខ ត្បូងឃ្មុំ3B-1253 នឹងទ្រុងក្រោយ ពាក់ស្លាកលេខ បើកបរដោយឈ្មោះ ហេង ហ៊ាប ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិលេខ២ ឃុំគងជ័យ ស្រុក កំចាយមា ខេត្តព្រៃវែង (ពុំមានរងរបួសទេ) ធ្វើដំណើរពីលិចទៅកើត។
ចំណែកម៉ូតូម៉ាកសង់ C125 ពណ៌ខ្មៅស៊េរី ២០១៩ ពាក់ស្លាកលេខ ឧត្តរមានជ័យ1D-8656 ធ្វើដំណើរពីកើតទៅលិច អ្នកបើកឈ្មោះ បូរាណ ពន្លឺ ភេទប្រុស អាយុ ១៨ ឆ្នាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ឧត្តរមានជ័យ ពាក់មួកសុវត្ថិភាព (រងរបួសធ្ងន់)
ម៉ូតូមួយគ្រឿងទៀតម៉ាកស្កុបពី ស៊េរី ២០១២ ពាក់ស្លាកលេខ កំពង់ចាម 1E-5577 ពណ៌សលាយក្រហម ពាក់មូកសុវត្តិភាព បើកបរពីលិចទៅកើត (ស្លាប់នៅកន្លែងកើតហេតុ) អ្នកបើកបរឈ្មោះ មាឃ ភា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរមន្ត្រីប៉ូលិសកងអន្តរាគមន៍ស្នងការនគរបាលខេត្តឧត្តរមានជ័ត រស់នៅភូមិថ្លាត ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកបរម៉ូតូម៉ាក់ ។
មូលហេតុ៖ ម៉ូតូស្កុបពីជែងរថយន្តផុត ហើយមានម៉ូតូមួយគ្រឿងទៀត មកបញ្ច្រាសទិសគ្នា មកបុកម៉ូតូស្កុបពី បណ្តាលម៉ូតូស្កុបពីខ្ទាតចូលរថយន្ត។
ក្រោយកើតហេតុសព ត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពៃណី។ រីឯវត្ថុតាងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីបន្តនិតិវិធីទៅតាមផ្លូវច្បាប់៕
មតិយោបល់