ភ្នំពេញៈ យោងតាមផេក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវបិទទឹករយៈពេលខ្លីនៅផ្លូវជាតិលេខ១ក្នុង ស/ក ស/កវាលស្បូវ និងព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយសារមានការលេចធ្លាយបំពង់ចែកចាយទឹកស្អាតទំហំ ៨០មម ចំនួន២កន្លែង ចាប់ពីម៉ោង ១១ តទៅ ដើម្បីជួសជុលបំពង់ចែកចាយទឹកស្អាតនោះ។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមអតិថិជនមេត្តាជ្រាបជាព័ត៌មាន និងយោគយល់អធ្យាស្រ័យដោយក្តីអនុគ្រោះ ៕
មតិយោបល់