ព័ត៌មានជាតិ

កុំប្រមាថជីវិតអ្នកដ៏ទៃ សូម្បីតែបងស្រីបង្កើត ក៏អាចជាប់ខ្នោះដែរ!..

កណ្តាល: កាលពីវេលាម៉ោង១០និង៥នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ មានករណីគំរាមកំហែងថានឹងសម្លាប់ជនរងគ្រោះ នៅចំណុចភូមិខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ថា សុខវី ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ (មុខរបរកម្មករោងចក្រ)។ ចំណែកជនសង្ស័យមានឈ្មោះ ថា វ៉ាន់ធូ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ដកហូតបាន កាំបិតបុ័ងតោ១ ពណ៌សដងដែកពណ៌សជារបស់ជនសង្ស័យ។

មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែអង្គុយមើលទូរទស្សន៍នៅលើផ្ទះម្នាក់ឯង ស្រាប់តែជនសង្ស័យត្រូវជាប្អូនបង្កើត បានឡើងមកលើផ្ទះជនរងគ្រោះ ហើយនៅនិងដៃមានកាន់កាំបិតបុ័ងតោមកឈរពីក្រោយខ្នងជនរងគ្រោះហើយស្រែកជេរនិងគំរាមថា អាញ់កាប់ក្បាលង៉ែងចោល ហើយជនសង្ស័យយកកាំបិតមកជ្រ.លក្បាលរួចហើយចុះពីលើផ្ទះមកដីរួចឈរស្រែកជេរជនរងគ្រោះ។

ក្រោយមកជនរងគ្រោះមានការភ័យខ្លាចក៏មកប្តឹងសម្ថកិច្ចដើម្បីឃាត់ខ្លួនបន្តចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់