ព័ត៌មានកីឡា

ខ្សែបម្រើ ទិត្យ ឌីណា មិនទាន់ហ៊ានធានាបានកៅអី ១១នាក់ ដំបូងនៅក្លិបថ្មី វិសាខា នោះទេ

ក្រោយពីបានមកចូលរួមជាមួយក្រុមថ្មី វិសាខា កាលពីព្រឹកមិញ អតីតខ្សែបម្រើជម្រើសជាតិកម្ពុជា ទិត្យ ឌីណា បានលើកឡើងថា ខ្លួនមិនទាន់ហ៊ានធានាថា អាចជាប់ជាកីឡាករ ១១នាក់ បាននោះទេ ដោយសារតែមិនទាន់លេងសុីសង្វាក់គ្នាជាមួយនឹងមិត្តរួមក្រុម។

ទិត្យ ឌីណា បានលើកឡើងថា៖ “មូលហេតុដែលខ្ញុំមកទីនេះ ដោយសារតែគ្រូបង្វឹកមានការយកចិត្តទុក្ខដាក់ហ្វឹកហាត់ដល់កីឡាករច្រើន ហើយកីឡាករទាំងអស់ចូលចិត្តខ្ញុំ ពេលដែលចូលមកគឺពួកគាត់ខ្វាយខ្វល់ពីខ្ញុំ ហើយមួយវិញទៀត ដោយសារតែថ្នាក់លើបានពិគ្រោះគ្នា ឲ្យរូបខ្ញុំមកជួយដល់ក្លិប វិសាខា នេះ”។ ហើយខ្សែបម្រើវ័យចំណាស់រូបនេះ ក៏បានសន្យាជួយក្លិបឲ្យឡើងចំណាតើថ្នាក់កាន់តែល្អជាងនេះទៅទៀត។

គួរបញ្ជាក់ផងដែរថា គិតត្រឹមជើងទី១ នៃសប្តាហ៍ទី១១ នេះ ក្លិបបាល់ទាត់វិសាខា កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ដោយឈ្នះ ៧ដង ស្មើ ២ដង នឹងចាញ់ ២ដង កំពុងមាន ២៣ពិន្ទុ ក្នុងដៃ៕

មតិយោបល់