ត្បូងឃ្មុំៈ នៅថ្ងៃសៅរ៍ ៣រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទី មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ។ ម្ចាសផ្ទះប្តីប្រពន្ធឈ្មោះ លី រ៉ននិង កៅ ណាស់ ជនជាតិចាម នៅភូមិកៀនរមៀត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ប្រើប្រាស់អស់ទឹក២រថយន្ត ផ្ទះសង់ពីឈើប្រក់ក្បឿងទំហំ៧×៨ម៉ែត្រ រៀបឥដ្ឋបន្ទប់ក្រោមផ្ទះ។
សរុបការខូចខាត ផ្ទះខូចខាតទាំងស្រុង,ប្រាក់រៀល១.៣០០.០០០(មួយលានសាមសិមម៉ឺន),មាស ខ្សែកនិងក្រវិលមាសសរុប៤ជី។
មូលហេតុ ឆ្លងចរន្តអគ្គិសនី៕
មតិយោបល់