ព័ត៌មានជាតិ

​បុរសម្នាក់មានជំងឺឆ្កួតជ្រូក ទៅមុជទឹក ស្រាប់តែប្រកាច់លង់ស្លាប់!..

ស្ទឹងត្រែងៈ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ មានករណីបុរសម្នាក់លង់ទឹកស្លាប់ នៅចំណុចអូរល្ពៅ ភូមិឆ្នាំង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។
ជនរងគ្រោះមាន រឿន នៅ ភេទប្រុស អាយុ២៥ឆ្នាំ (ជនរងគ្រោះមានជំងឺឆ្កួតជ្រូក) រស់នៅភូមិឃុំកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនិងកោសល្យវិច័យ រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់