បន្ទាយមានជ័យៈ យោងតាមផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្រ្កាបស្ទាក់ចាប់ឃាត់រថយន្តក្រុងដឹកអ្នកដំណើរ កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួចនាំយកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីត្រួតពិនិត្យផងដែរ។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស-លឿង ចង្កូតឆ្វេង ផលិតនៅឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ3A-9545 ដែលជារបស់ក្រុមហ៊ុន K.S.O បើកបរដោយ អ៊ុក ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ។ ក្នុងនោះដកហូតបាន សម្ភារៈកងទ័ព អាវយឺត រូបកាំភ្លើងមាន.ក ៣៥អាវ,អាវយឺតវៀល.ក ពណ៌ត្រេអ៊ី១៥អាវ,កាបូបដាក់អាវុធ៩,ស្រោមខ្នោះដៃ៥៥,ស្រោមអាវុធខ្លី១២,ស្រោមអាវុធខ្លីមានខ្សែ១០,ខ្សែអាវុធវែងAK47 ចំនួន៥០ខ្សែ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕
មតិយោបល់