ភ្នំពេញៈ យុវជន២នាក់បានបោះពួយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿងក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកពីក្រោយម៉ូតូម៉ាកហុងដាគុបជ្រុង១គ្រឿងជិះគ្នា២នាក់ម្ដាយនិងកូនកំពុងបត់ឆ្លងផ្លូវ បណ្ដាលឲ្យម៉ូតូគុបដួលប៉ុន្តែស្រ្តី២នាក់ម្ដាយនិងកូនមិនបានរងរបួសឡើយ បន្ទាប់មកម៉ូតូហុងដាឌ្រីមនេះលបានជ្រុលបន្តចូលទៅចំណែកផ្លូវម្ខាងទៀតហើយបានបុកជាមួយរថយន្តម៉ាកឡិចស៊ីសRX-300មួយគ្រឿងទៀត បណ្ដាលឲ្យដួលរងរបួសខ្លួនឯង និងបានធ្វើឲ្យរថយន្តឡិចស៊ីសរងការខូចខាត បែកកង់មុខអស់១គ្រាប់ទៀតផង។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះបានកើតឡើង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ជិតក្រុមហ៊ុនស្រាបៀរអង្គរ ស្ថិតនៅក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមាន យុវជន២នាក់មិនស្គាល់ឈ្មោះឡើយ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1G-1347 ។ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនមិនជាប្រញាប់ទៅណាឡើយ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានជ្រុលទៅបុកពីក្រោយម៉ូតូ១គ្រឿងទៀតម៉ាកហុងដាគុបជ្រុង ពណ៌ស្លែ ពាក់ស្លាកលេខ តាកែវ1L-7056។ ជិះដោយស្ត្រី២នាក់ម្ដាយនិងកូនដែលកំពុងបត់ឆ្លងផ្លូវបណ្ដាលឲ្យម៉ូតូគុបជ្រុងដួលតែស្ត្រី២នាក់ម្ដាយនិងកូនមិនបានរងរបួសឡើយ។
ប្រភពដដែលបានបន្តទៀតថា ខណៈនោះម៉ូតូមិនទាន់អស់ល្បឿនទៀតក៏បានជ្រុលទៅចំណែកផ្លូវម្ខាងទៀតហើយជ្រុលទៅបុកជាមួយរថយន្តម៉ាកឡិចស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ12Q-5139 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ក្នុងទិសដៅដៅច្រាស់គ្នាបណ្ដាលឲ្យដួលរងរបួសខ្លួនឯង ហើយរថយន្តបែកកង់មុខខាងឆ្វេងផងដែរលុះក្រោយពេលកើតហេតុនគរបាលប៉ុស្ដិ៍កាកាប១បានចុះទៅកាន់ទីនោះនិងបានឲ្យភាគីទាំងនោះនិយាយសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងនោះតែម្ដង៕
https://www.youtube.com/watch?v=60cBOO5vZXg
មតិយោបល់