ព័ត៌មានជាតិ

ស្រ្តីមានផ្ទៃពោះម្នាក់ ត្រូវខ្យល់ព្យុះប៉ើងឆ័ត្របុកចំក្បាលស្លាប់មួយរំពេច ក្នុងពិធីបុណ្យឡើងអ្នកតា!..

កំពង់ឆ្នាំង: កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ មានករណីខ្យល់ព្យុះខ្លាំងធ្វើឲ្យប៉ើងឆ័ត្រធំកន្លែងលក់ដូក្នុងពិធីបុណ្យឡើងអ្នកតាឈើត្រាវ បណ្តាលឲ្យបុកចំក្បាលស្ត្រីមានផ្ទៃពោះម្នាក់ស្លាប់នៅនឹងកន្លែង និងក្មេងម្នាក់ដែលជាកូនរងរបួសបាក់ដៃ នៅក្នុងភូមិស្វាយចេក ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ស្ត្រីរងគ្រោះមានឈ្មោះ ស្រី ណេត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ រួចប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណី៕

មតិយោបល់