ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៧ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តពាក់ផ្លាកលេខ រដ្ឋ17 ( 2-0104) មួយគ្រឿង បើកបុកបង្គោលស្លាកសញ្ញាចរាចរណ៍បាក់១ដើម សង្ស័យតៃកុងងងុយដេក ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យតាមនីតិវិធីច្បាប់ផងដែរ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូនពេលក្រោយបន្តទៀត ៕
មតិយោបល់