កណ្ដាលៈ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ មានពិធីប្រកាសផ្លាស់ប្ដូរ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ក្រោមអធិបតីភាព លោក ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងមានការចូលរួមពីលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត។
យោងតាមការសម្រេចលោក លឹម សុគន្ថា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាល ត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍ ជំនួសដោយ លោក លាវ ស្រេង ព្រះរាជអាជ្ញាខេត្តរតនគិរី។
សូមបញ្ជាក់ថា នៅក្នុងពេលកាន់តំណែងជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ គេសង្កេតឃើញថាលោក លឹម សុគន្ថា បានបង្កើតស្នាដៃជាច្រើន ក្នុងការជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋបានយ៉ាងច្រើនព្រមទាំងធ្វើការចោទប្រកាន់ ជនល្មើសជាច្រើនសំណុំរឿងផងដែរ៕
មតិយោបល់