ព័ត៌មានជាតិ

សមត្ថកិច្ចកាំកុងត្រូល ចាត់ទុកអ្នកសារព័ត៌មាន ជាមេរំខានដែលតែងតែយាយីគ្រប់ទីកន្លែង

ភ្នំពេញៈ ទីតាំងសិប្បកម្មផលិតសាច់ប៉ាតេមួយកន្លែង ដែលទីតាំងនៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃ ដែលគេសង្ស័យ និងពលរដ្ឋនិយាយតៗគ្នាថា ការផលិត ល្បាយផ្សំឡើងគ្មានគុណភាព សង្ស័យមានសាធាតុគីមី ទើបនៅវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវបានកម្លាំងចម្រុះ សាខាកាំកុងត្រូល តែពុំមានវត្តមាន សមត្ថកិច្ចមូលដ្ឋានណាមួយចូលរួមឡើយ ទាំងអធិការដ្ឋាន សង្កាត់ ខណ្ឌ ដែលពលរដ្ឋហៅថាមន្រ្តីពូកែឆ្ពិនភ្នែក ចុះត្រួតពិនិត្យ ស៊ីឡាក់ នៅទីតាំងផលិត សាច់ប៉ាតេ យីហោ ភ្នំពេញ៣១០ ស្ថិតនៅតាម ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងកិច្ចប្រតិបត្តការរបស់មន្រ្តី កាំកុងត្រូលខាងលើ រួមជាមួយ លោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីមានការសង្ស័យ ការផលិតសាច់ប៉ាតេ របស់សិប្បកម្មភ្នំពេញ៣១០ មានរូបធាតុផ្សំសារធាតុគីមី ផ្សំឡើងសាច់គ្មានគុណភាព ទើបនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងចម្រុះ មានកាំកុងត្រួល សមត្ថកិច្ចជំនាញ តែគ្មានទេ អាជ្ញាធរ សង្កាត់ ខណ្ឌ នគរបាលប៉ុស្តិ៍ ឬអធិការដ្ឋាន ពោលអាជ្ញាធរដែលធំជាងគេ ក្នុងប្រតិបត្តិការខាងលើ មានតែលោកមេភូមិត្រពាំងឈូក មួយគត់ សូម្បីតែអ្នកសារព័ត៌មាន ក៏ត្រូវបាន ក្រុមសមត្ថកិច្ចទាំងនោះទាំង ម្ចាស់ទីតាំង រារាំងនិង ដេញអ្នកសារព័ត៌មានចេញក្រៅរបង ហើយចាក់សោទ្វារបិទជិតតែម្តង ។

តែបើតាមប្រជាពលរដ្ឋ ឃើញហេតុការណ៍ នឹកថា មានមន្រ្តីជំនាញចុះត្រួតពិនិត្យចំណីអាហារ បែបនេះ ជាការប្រសើរហើយ ដើម្បីសុខភាព ដើម្បីសង្គមជាតិ ក៏ប៉ុន្តែ ក្រោយពីឃើញ ម្ចាស់ផ្ទះ សមត្ថកិច្ចមួយក្រុមនោះ ដេញអ្នកសារព័ត៌មានចេញមិនឲ្យដឹងរឿងរ៉ាវ របស់គេ ពួកគាត់យល់ថា អ្នកសារព័ត៌មានគឺជាមេរំខានដ៏ខ្លាំង របស់ក្រុមសមត្ថកិច្ច កាំកុងត្រូលនោះហើយ ។

ប្រជាពលរដ្ឋរិះគន់ផងដែរ ដល់សមត្ថកិច្ចមួយក្រុម មានកាំកុងត្រូល ដែលគេសង្ស័យ ឃុបឃិតគ្នា លួចលាក់ លេស ចុះទៅធ្វើជាត្រួតពិនិត្យ ទីតាំងផលិតសាច់ប៉ាតេ យីហោ ភ្នំពេញ ៣១០ ហើយជាចេតនាមួយ ទោះជាពិនិត្យទៅ ឃើញថា មានសភាព សាច់ ការផលិតមិនប្រក្រតី យ៉ាងណាក្តី លាក់បាំងរឿង មិនរាយការណ៍ទៅ ក្រសួង មិនរាយការណ៍ទៅថ្នាក់លើ យកតែចំណុចវិជ្ជមាន មករាយការណ៍ ជាការស្រេច ដើម្បីស៊ីឡាក់ ។

ពលរដ្ឋបន្តទៀតថា ជាគំរូអាក្រក់ របស់មន្រ្តី ឆ្លៀតឱកាសទាំងនេះ មិនហ៊ានលាតត្រដាង ពីការត្រួតពិនិត្យជាក់ស្តែង ឃើញល្អថាល្អ ឃើញអាក្រក់ ថាអាក្រក់ ក្រុមមន្រ្តីកញ្ឆក់កណ្តៀតទាំងនេះ មិនហ៊ានឡើយ ខ្លាចសារព័ត៌មានចេញផ្សាយ ក្រោយពីពិនិត្យទៅឃើញ សាច់ប៉ាតេ មានសារធាតុគីមី វាជារឿង ខាតប្រយោជន៍របស់មន្រ្តី ជំនាញ មួយក្រុមចុះទៅនោះ ។

ការចុះត្រួតពិនិត្យ របស់មន្រ្តីជំនាញ កាំកុងត្រូល នៅសិប្បកម្មផលិតសាច់ប៉ាតេ ខាងលើ អ្នកសារព័ត៌មាន ពលរដ្ឋ អត់ដឹងពីលទ្ធផលឡើយ ដោយសារ គេធ្វើការងារលួចលាក់តែក្រុមគេតែប៉ុណ្ណោះ ៕

មតិយោបល់