ជាទៅទូស្ត្រីគ្រប់រូបតែងតែឡើងទម្ងន់ចាប់ពី ១២ទៅ១៦គីឡូក្រាម ក្នុងអំឡុងពេលមានផ្ទៃពោះ ក៏ប៉ុន្តែបើទម្ងន់ឡើងខ្លាំងជាងនេះ អាចបង្កឲ្យមានផលវិបាកផ្សេងៗចំពោះសុខភាពទាំងម្តាយខ្លួនឯង និងកូនផងដែរ។ ដូច្នោះហើយ តើស្ត្រីមានផ្ទៃពោះគួរតែធ្វើយ៉ាងណាទៅទើបអាចគ្រប់គ្រងការឡើងទម្ងន់បាន? ខាងក្រោមនេះ គឺជាអ្វីដែលស្ត្រីមានផ្ទៃពោះគួរតែស្វែងយល់។
១.រឿងដ៏សំខាន់ដែលស្ត្រីមានផ្ទៃពោះគ្រប់រូបត្រូវធ្វើ គឺការបរិភោគអាហារដែលមានផាសុខភាព និងអាហារូបត្ថម្ភគ្រប់គ្រាន់ រួមមានបន្លែផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ ត្រី សាច់គ្មានខ្លាញ់ និងផលិតទឹកដោះគោដែលមានខ្លាញ់ទាប។ អាហារទាំងនេះមានសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះ ហើយមិនប៉ះពាល់ដល់ការឡើងទម្ងន់ឡើយ។
២.ជានិច្ជកាល ស្ត្រីមានផ្ទៃពោះគួរពិនិត្យទៅលើរបបអាហារ ដើម្បីទទួលបានសារធាតុចិញ្ចឹមចាំបាច់សម្រាប់ខ្លួនឯង និងសុខភាពកូនក្នុងផ្ទៃ។ អាហារសម្បូរសារធាតុចិញ្ចឹមមានដូចជា ជាតិដែក អាស៊ីតហ្វូលិក កាល់ស្យូម អ៊ីយ៉ូត និងប្រូតេអ៊ីន។
៣.ស្ត្រីមានផ្ទៃពោះ ត្រូវព្យាយាមធ្វើលំហាត់ប្រាណស្រាលៗឲ្យបានទៀងទាត់ ដូចជាដើរ និងហាត់យូហ្គា។ ប្រសិនបអ្នក មិនចូលចិត្តយូហ្គាទេ គួរតែទៅពិគ្រោះជាមួយពេទ្យជំនាញ ដើម្បីជ្រើសរើសរបៀបធ្វើលំហាត់ប្រាណដែលសមស្រប។
៤.សូមជៀសវាងអាហារចៀន ឬបំពង អាហារត្រជាក់ខ្លាំងពេក អាហារសម្បូរខ្លាញ់ និងភេសជ្ជៈដែលមានជាតិផ្អែមសប្បនិម្មិត។
៥.ចាំបាច់ត្រូវទទូលទានទឹកឲ្យបានតិចបំផុត ២លី្រក្នុងមួយថ្ងៃ ព្រោះរោគសញ្ញាដំបូងនៃការពេលផ្ទៃពោះ ដូចជាការក្អួតចង្អោរអាចធ្វើឲ្យអ្នកខ្សោះជាតិទឹក។ ដូច្នេះ ប្រិសនបើអ្នកមិនអាចព្យាយាមបានទេ សូមប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីរកដំណោះស្រាយជាបន្ទាន់។
សរុបមកវិញ ស្ត្រីមានផ្ទៃពោះទាំងឡាយត្រូវដឹងថា ការឡើងទម្ងន់ជ្រុលក្នុងពេលមានផ្ទៃពោះ អាចបង្កឲ្យមានផលវិបាកដល់សុខភាពម្តាយ និងកូន ដូចជា ហានិភ័យនៃជំងឺទឹកនោមផ្អែម លើសឈាម សម្រាលមុនពេលកំណត់ ទារកមានទម្ងន់ស្រាល…៕
ដកស្រង់ពី៖ boldsky
មតិយោបល់