Post News Media ព័ត៌មានជាតិ ដាំបាយចាំឪពុក...

ដាំបាយចាំឪពុកម្តាយមកពីស៊ីឈ្នួលគេវិញ ស្រាប់តែភ្លើងឆេះផ្ទះ!…

បាត់ដំបង: ថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៨និង៥០នាទីព្រឹក ស្ថិតនៅក្រុមទី៤ ភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង។

ម្ចាស់ផ្ទះឈ្មោះ ឆុន ឈឿត ភេទប្រុស អាយុ៣១ឆ្នាំ ប្រពន្ធឈ្មោះ ឆឹង សុខណា អាយុ២៣ឆ្នាំ រស់នៅកន្លែងកើតហេតុ។ ឆេះផ្ទះ១ខ្នង ទំហំ៤ម៉ែត្រ x៤ម៉ែត្រ ធ្វើអំពីឈើ សសរជីកដាំ ដំបូលប្រក់សង្ក័សី ជញ្ជាំងបាំងស្បូវ, ឆេះទូរទស្សន៍ចំនួន១គ្រឿង និងសម្ភារ:ក្នុងផ្ទះមួយចំនួនទៀត។

មូលហេតុ បណ្តាលមកពីកូនស្រីបង្កើតយកឈើកូសទៅបង្កាត់ភ្លើងដាំបាយ ពេលគូសឈើគូសឆេះបានរលាកដៃ ហើយក៏បោះ ទៅចំជញ្ជាំងស្បូវបណ្ដាលឲ្យផ្ទះតែម្ដង ខណ:ដែលឪពុកនិងម្ដាយមិនបាននៅផ្ទះ ទៅធ្វើការស៊ីឈ្នួលគេ៕

Loading...