ព័ត៌មានជាតិ

ជម្លោះក្នុងគ្រួសារ! បុរសម្នាក់​ដុតផ្ទះខ្លួនឯងឆេះគ្មានសល់!

កំពង់ធំ: នៅថ្ងៃសុក្រ០៩ ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី០២ ខែវិច្ឆិកា គ.ស២០១៨ វេលាម៉ោង៨និង២៥នាទី នៅភូមិព្រហ៊ួត ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក មានករណីអគ្គិភ័យឆេះផ្ទះ១ខ្នង។

​ម្ចាស់ឈ្មោះ ហុក ធៀន ភេទប្រុស អាយុ៣៥ឆ្នាំ (ត្រូវបានឃាត់ខ្លួនដុតផ្ទះខ្លួនឯង)ផ្ទះទំហំ៥មx៦ម ធ្វើអំពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី រនាបឬស្សី។
ខូចខាតសម្ភារ: ទូរស័ព្ទ១គ្រឿង,ម៉ូទ័របូមទឹក១គ្រឿងនិងសម្ភារប្រើប្រាស់មួយចំនួនទៀត។

មូលហេតុ មានជម្លោះក្នុងគ្រួសារម្ចាស់ដុតផ្ទះខ្លួនឯង។
ករណីខាងលើរថយន្តអគ្គិភ័យមិនបានចេញអន្តរាគមន៍នោះទេមូលហេតុផ្លូវពិបាកទៅមិនរួចមានចម្ងាយឆ្ងាយ៕

មតិយោបល់