ព័ត៌មានជាតិ

រថយន្តសាំយ៉ុងត្បុលចូលក្រោមពោះរថយន្ត FUSO សណ្ដោងរម៉កចតស្ងៀមខ្ទេចមុខខ្លួនឯង

ភ្នំពេញៈ រថយន្តម៉ាកសាំយ៉ុង១គ្រឿង ខណៈដែលកំពុងបើកបរក្នុងល្បឿនគួរសមដែរ ស្រាប់តែមានម៉ូតូ១គ្រឿងបើកនៅខាងមុខ ធ្វើឲ្យអ្នកបើកបរវាក់បាត់បង់ម្ចាស់ការកក្នុងការបើកបរ ខំកាច់ចង្កូតគេចចេញ ក៏បានទៅត្បុលចូលក្រោមពោះរថយន្ត ម៉ាកFUSO សណ្ដោងកន្ទុយរម៉ក១គ្រឿងដែលឈប់ចតស្ងៀម ក្នុងទិសដៅបញ្ច្រាសទិសចរាចរ បណ្ដាលឲ្យរងការខូចខាតក្រពឹតនិងដាច់រយៈមុខខ្លួនឯង មួយចំហៀងខាងឆ្វេងយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យអ្នកបើកបររងរបួសនោះឡើយ។

ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចខាងត្បូងបន្ទាយយោធាកងពលតូចលេខ៧០ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តសាំយ៉ុងខាងលើពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2N-8876 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ អាយុប្រហែលជាង៤០ឆ្នាំ ហើយមុនពេលកើតហេតុ គាត់បានបើកបររថយន្តនោះធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនគួរសមដែរ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ បានវាក់ជាមួយម៉ូតូ១គ្រឿងដែលកំពុងបើកនៅខាងមុខ ធ្វើឲ្យគាត់បាត់បង់ម្ចាស់ការក្នុងការបើកបរ ហើយបានខំគេចចេញពីម៉ូតូ ក៏បានជ្រុលទៅបុកត្បុលចូលក្រោមពោះចំហៀងខាងស្ដាំ របស់ថយន្តធុនយក្ស១គ្រឿងទៀត ម៉ាកFUSO ពណ៌ក្រហមដែលក្បាលពាក់ស្លាកលេខ ភ្នំពេញ3D-3687 និងកន្ទុយរម៉កពាក់ស្លាកលេខព្រះសីហនុ3A-1548 ដែលឈប់ចតបញ្ច្រាសទិសចរាចរ ទាំងកម្រាលតែម្ដង។

ក្រោយពេលកើតហេតុភាគីទាំង សងខាងបានធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ដោយមិនបានរំខានដល់នគរបាលឡើយ៕

https://youtu.be/7ji8ApJbCHI

មតិយោបល់