Post News Media ព័ត៌មានជាតិ នារីស្រស់ស្អា...

នារីស្រស់ស្អាតម្នាក់ ចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ!..

សៀមរាប: នៅថ្ងៃព្រហស្បតិ៍ ០៩រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៥និង៣០នាទី ស្ថិតនៅចំណុច ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអត្តឃាតចងកសម្លាប់ខ្លួន។

ជនរងគ្រោះឈ្មោះ ដឿន ហូរ ភេទស្រី អាយុ២៧ ឆ្នាំ មានទីលំនៅនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
ចំពោះមូលហេតុ ពុំទាន់ដឹងពិតប្រាកដ។

សាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...