ព័ត៌មានជាតិ

បង្រ្កាបជនសង្ស័យ៣នាក់ ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងដកហូតកាំភ្លើងខ្លីមួយដើម

ពោធិ៍សាត់: នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៦និង៤០នាទី បង្រ្កាបករណីដឹកជញ្ជូនជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន០១លើក នៅចំណុចក្បែរស្ពានតារឹម ស្ថិតក្នុងភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ។

ជនសង្ស័យទី១.ឈ្មោះ វី វ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិទួលគោ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ជួញដូរ),ទី២.ឈ្មោះ ឆេន ថាវរី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិមល ឃុំរកាត ស្រុកភ្នំក្រវាញ (ជួញដូរ),ទី៣.ឈ្មោះ ហ៊ីម ហួយ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ។

វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមសថ្លា សង្សយ័សារធាតុញៀន ចំនួន០២កញ្ចប់ធំ ស្មើនឹង៨២.៩៤ក្រាម ថ្លឹងទាំងសំបកថង់ថ្នាំ គ្រាប់ពណ៌ ផ្កាឈូក និងខៀវប្រភេទ (WY) ចំនួន៧៥០គ្រាប់ អាវុធខ្លីម៉ាក PX4Storm ០១ដើម ,សម្ភារ:វត្ថុតាងមាន រថយន្តម៉ាក TOYOTATUNDRA ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 2A-2007០១ គ្រឿងម៉ូតូម៉ាក DREAMFI110c ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BT-3192០១ គ្រឿងជនសង្ស័យនិងវត្ថុតាងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក កំពុងបំពេញនីតិវិធីច្បាប់៕

មតិយោបល់