ភ្នំពេញៈ មានការភ្ញាក់មួយដល់បងប្អូនអ្នកជិតខាង បន្ទាប់ពីបុរសម្នាក់ដេកស្លាប់ នៅក្នុងបន្ទប់ជួល សង្ស័យថាខ្យល់គរ កាលពីវេលាម៉ោង ៦និង៤០នាទីព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ សួង ចាន់ដារា អាយុ ២៧ឆ្នាំមាន មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិកើតហេតុ មានស្រុកំណើត នៅស្រុកជំគិរី ខេត្តកំពត។
តាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង ៦និង៣០ព្រឹក អ្នកដែលធ្វើការជាមួយជនរងគ្រោះ បានមកហៅទៅធ្វើដូតរាល់ដង តែមិនឃើញជនរងគ្រោះឆ្លើយតប ទើបមានការឆ្ងល់ក៏បាននាំគ្នា គាស់បង្អួចមើលក៏ឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ទើបនាំគ្នាផ្អើលឆោឡោរាយការណ៍ទៅអជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ។
ក្រោយកម្លាំងជំនាញធ្វើកោសល្យវិច័យ និងចុះមកពិនិត្យជាក់ស្តែងរួច ក៏ប្រគល់សពឲ្យទៅបងប្អូនយកទៅតាមប្រពៃណី៕
មតិយោបល់