ព័ត៌មានជាតិ

រថយន្តបុករោងចងតង់កៅស៊ូ លក់នំបញ្ចុក បណ្តាលឲ្យរងរបួសធ្ងន់-ស្រាលស្រ្តី២នាក់

តាកែវ: ​នៅវេលាម៉ោង១១និង០នាទីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តបើកលឿន បណ្តាលឲ្យបុករោងចងតង់កៅស៊ូ ដាក់លក់នំបញ្ចុក រងរបួសធ្ងន់-ស្រាលមនុស្ស២នាក់ នៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៩-៥០ ត្រង់ចំណុចភូមិ រូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក គា ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2AQ.2946 បើកបរដោយឈ្មោះ តេង ប៊ុនលិ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាអ្នកបើកបរ មានទីលំនៅភូមិព្រៃក្រូច ឃុំព្រៃតាស ស្រុកពោធិ៍រាង ខេត្តព្រៃវែង បានបុករោងចងតង់កៅស៊ូ ពណ៌ខៀវ ដាក់គ្រែលក់នំបញ្ចុក បណ្តាលឲ្យរងរបួសមនុស្សចំនួនពីរនាក់៖

១-ឈ្មោះ មុត ដា ភេទស្រី អាយុ៥២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ (រងរបួសធ្ងន់),២-ឈ្មោះ ឌឿន ស្រី ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ-ឃុំ(បានរងរបួសស្រាល) ក្រោយកើតហេតុជនរងគ្រោះទាំងពីរនាក់ ត្រូវបានគេដឹកយកទៅសង្រ្គោះនៅគ្លីនិចឯកជនផ្សារត្រាំខ្នារ។

មូលហតុ៖ ករណីនេះ​បណ្តាលមកពីរថយន្តបើកបរក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ ដកហូតវត្ថុតាងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីបំពេញបែបបទបន្ត​​​តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់