ព័ត៌មានជាតិ

កូនធម៌​របស់​អ៊ូ​សា​ម៉ាប៊ីន​ឡា​ដែននិង​ជា​អ្នកនាំពាក្យ​របស់​ក្រុម​អាល់​កៃ​ដា​ត្រូវបាន​ចាប់ខ្លួន

វ៉ាស៊ីនតោន​៖តំណាង​ជាន់ខ្ពស់​នៃ​សហរដ្ឋអាមេរិក​បាន​ប្រកាស​កាល​ពី​ម្សិលមិញ​ថា​កូនធម៌​របស់​អ៊ូ​សា​ម៉ាប៊ីន​ឡា​ដែននិង​ជា​អ្នកនាំពាក្យ​របស់​ក្រុម​អាល់​កៃ​ដា​ត្រូវបាន​ចាប់ខ្លួន​។​
​លោក​Peter King អ្នកនាំពាក្យ​នៃ​បក្ស​សាធារណរដ្ឋ​និង​ជា​អតីត​ប្រធាន​គណះកម្មាធិ​ការ​សន្តិសុខ​ជាតិ​បាន​មាន​ប្រសា​ស​ថា​ការចាប់ខ្លួន​ធ្វើឡើង​នា​អាទិត្យ​មុន​នៅ​ប្រទេស​ហ្សក់​ដង់​ដែល​ជា​សញ្ញា​វិជ្ជមាន​បញ្ជាក់​ពី​ភាព​ជោគជ័យ​នៃ​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​អាល់​កៃ​ដា​។​
903186-130308-sulaiman-abu-ghaith
King​បាន​បន្ត​និយាយថា​Sulaiman Abu Ghaith​ត្រូវជា​កូន​ធ​ម៍រ​ប់ស​Osama Bin Laden​ហើយ​ម្នាក់​នេះ​ក៏​មាន​ការពាក់ព័ន្ធ​នឹង​អត្តឃាត​បើ​យន្តហោះ​បុក​អគារ​ភ្លោះ​ពាណិជ្ជកម្ម​ផង​ដែរ​ដែល​បានសម្លាប់​​មនុស្ស​ដល់​ទៅ​2900​នាក់​កាលពី​ឆ្នាំ​2001​។​
​លោក​Jay Carney​ជា​អ្នកនាំពាក្យ​នៃ​សេត​វិមាន​មិនបាន​ធ្វើ​​ការបកស្រាយ​ណាមួយ​ឡើយ​ពី​បញ្ហា​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នៅក្នុង​ស​ន្និសិទកាសែត​ប្រចាំថ្ងៃ​របស់​ខ្លួន​។​ប៉ុន្តែ​ក្នុង​របាយការណ៍​ដទៃទៀត​បានប្រកាសថា​បរុស​ម្នាក់​នេះ​Abu Ghaith​កំពុង​ឃុំឃាំង​នៅ​New York​ហើយ​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​សុក្រ​នេះ​ហើយ​៕​
872438-ayman-al-zawahri-osama-bin-laden-and-suleiman-abu-ghaith

មតិយោបល់