ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់ម្នាក់និងរបួស២នាក់!..

កំពត: កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូសណ្តោងរ៉ឺម៉ក នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ១៤២-១៤៣ ភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

ម៉ូតូបង្កម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ1k-1862 ជិះដោយឈ្មោះ ផាត់ លឿន ភេទប្រុស អាយុ៣០ឆ្នាំ(ស្លាប់) រស់នៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត និងអ្នករួមដំណើរឈ្មោះ ឃុំ រដ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូខេត្តកំពត(រងរបួសធ្ងន់)បើកពីលិចទៅកើត បានជ្រុលទៅបុកនិងម៉ូតូរ៉ឺម៉ក ជិះដោយឈ្មោះ ម៉ា រុមនី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្ទឹងកែវ ឃុំអន្លង់ម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពត (របួសទ្រូងខាងឆ្វេងនិងក្រោមចង្ការ)។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះជួយអន្តរាគមន៍ទាន់ពេល ហើយបានយកអ្នករងរបួសទៅកាន់ មន្ទីរពេទ្យបង្អែកខេត្តកំពត និងសាកសពបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។

ចំពោះវត្ថុតាងទាំង២គ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរង់ចាំដោះស្រាយគ្នាជាក្រោយ៕

មតិយោបល់