ត្បូងឃ្មុំៈ ករណីគ្រោះថ្នាក់ចរាចរណ៍ មន្ត្រីគយម្នាក់ ដែលគេអះអាងថា ជានាយផ្នែកគយប្រចាំការ នៅច្រកទ្វារអន្តរជាតិត្រពាំងផ្លុងព្រំដែនកម្ពុជា-វៀតណាម បានបើករថយន្តបុកមនុស្សស្លាប់ ខណៈអ្នកបើករថយន្តបង្ក រងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅក្រៅប្រទេស ដោះស្រាយគ្នាមិនទាន់ត្រូវ។
គួររំឭកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចភូមិសេរីសុខុម ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់៖ លោកអធិការស្រុកពញាក្រែក បានប្រាប់ Post News ថា ពិតជាមានករណីនេះមែន រហូតមកទល់ពេលនេះ ក៏មានអ្នកតំណាងខាងរថយន្តបង្ក ចូលខ្លួនដោះស្រាយដែរ ប៉ុន្តែសម្របសម្រួលគ្នាមិនត្រូវ ដោយសារជនរងគ្រោះ ទារសំណងច្រើនពេក លោកបានបន្តទៀតថា នៅវេលាម៉ោង ២រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ភាគីទាំងពីរ នឹងត្រូវមកកាន់ការិយាយល័យជំនាញចរាចរណ៍អធិការស្រុក ដើម្បីចរចាគ្នាម្ដងទៀត ក្នុងករណីមិនត្រូវ នឹងបញ្ជូនទៅតុលាការហើយ៕



មតិយោបល់