ព័ត៌មានជាតិ

រថយន្តដឹកស្រាបៀក្រុមហ៊ុនLEO បើកលឿនបុកម៉ូតូពេញទំហឹង បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងរថយន្តដឹកស្រាបៀក្រុមហ៊ុនLEOបើកក្នុងល្បឿនលឿន បុកម៉ូតូជិះដោយស្រ្តីម្នាក់ ពេញទំហឹង កៀបជាប់ម៉ូតូក្រោមរថយន្តអូសជាង៣០០ម៉ែត្រ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង៥០នាទីល្ងាច ថ្ងៃទី១២ ខែសីហាឆ្នាំ២០១៧ នៅចំណុចខាងជើងសាលាខណ្ឌសែនសុខ ផ្លូវភ្នំពេញហាណូយ(១០១៩) ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថាជនបង្កឈ្មោះ ជឿន សារ៉ុន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើត នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរ ខេត្តព្រៃវែង។ ចំណែកស្រ្តីរងគ្រោះពុំស្គាល់អត្តសញ្ញាណទេ អាយុជាង២០ឆ្នាំ ជិះម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BE-3169។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើកហេតុ គេឃើញ មានម៉ូតូ១គ្រឿងជិះដោយស្រ្តីរងគ្រោះ ទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវបេតុងឆ្លងទៅផ្លូវភ្នំពេញហាណូយ(១០១៩) ហើយក៏បត់ឆ្វេង ស្រាប់តែមានរថយន្តដឹកស្រាបៀLEO១គ្រឿងម៉ាកKIA ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2I-0278បើកបរដោយបុរសខាងលើ ទិសដៅពីជើងទៅត្បូង យ៉ាងលឿនចាប់ហ្វាំងមិនទាន់ក៏ជ្រុលទៅបុកនិងម៉ូតូស្រ្តីរងគ្រោះ បណ្តាលឲ្យដួលរងរបួសធ្ងន់ ហើយអ្នកបើកបរភ័យក៏បន្ថែមល្បឿនបើករត់ទៅមុខទាំងគាបម៉ូតូជាប់ក្រោមរថយន្តអូសជាង៣០០ម៉ែត្រ ទើបឈប់ហើយអ្នកបើកបររថយន្តបង្កបានចុះរត់តែរត់មិនរួច ក៏ត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់និងវាយម្នាក់មួយដៃម្នាក់មួយជើងឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។

តាមសម្តីរបស់យុវជនម្នាក់ឈ្មោះ នូ យ៉ាណូ អាយុ២៦ឆ្នាំជាព្រួឡានបានឲ្យដឹងថា រូបគេទាំង៣នាក់បានដឹកស្រាបៀទៅដាក់ឲ្យម៉ូយនៅម្តុំខណ្ឌព្រែកព្នៅពេលដាក់រួចក៏នាំគ្នាផឹកស្រាបៀអស់ម្នាក់២កំប៉ុង អ្នកបើកក៏ផឹកស្រាបៀនោះអស់២កំប៉ុងដែហើយក៏នាំគ្នាចេញដំណើសំដៅទៅក្រុមហ៊ុនវិញ។ លុះមកដល់ចំណុចកើតហេតុក៏មានស្រ្តីម្នាក់បានជិះម៉ូតូពីកើតទៅលិចឆ្លងផ្លូវពេលនោះ តៃកុងឡានបានជាន់ហ្វាំងដែរ តែហ្វាំងមិនទាន់ក៏ជ្រុលទៅបុកនិងម៉ូតូស្រ្តីរងគ្រោះតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចផ្នែកចរាចរខណ្ឌសែនសុខចុះមកដល់ធ្វើការវាស់វែងយករថយន្តនិងម៉ូតូព្រមទាំងឃាត់អ្នកបើកបររួមនិងព្រួយកទៅសាកសួនៅអធិការដ្ឋានខណ្ឌ និងប្រគល់ឲ្យទៅនគរបាលចរាចររាជធានីភ្នំពេញ មកទទួល។ ចំណែកនារីរងគ្រោះត្រូវបានរថយន្តសាមុយរបស់គ្លីនិកឯកជនមកដឹកយកទៅសង្គ្រោះ៕

មតិយោបល់