ព័ត៌មានជាតិ

យកកាំភ្លើងខ្លីដាក់ជាប់ខ្លួន ទុកការពារ ត្រូវសមត្ថកិច្ចឆែកឃើញ បញ្ជូនចូលប៉ុស្តិ៍…

តាកែវៈ នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលស្រុកសំរោង បានសហការជាមួយប្រជាការពារឃុំជំរះពេន បានចុះល្បាតនៅតាមភូមិសាស្ត្រ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់អាវុធខុសច្បាប់។

ការឃាត់ខ្លួននេះ បានកើតទ្បើងនៅចំណុចភូមិព្រៃនាងពួន ឃុំជំរះពេន ស្រុកសំរោងទង ខេត្តតាកែវ នៅវេលាម៉ោង ២៤ និង៤០ នាទីឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨។

តាមសមត្ថកិច្ច បានឲ្យដឹងថា អំទ្បុងពេលចុះល្បាត នៅវេលាថ្ងៃកើតខាងលើ ក៏ជួបបុរសម្នាក់គួរឲ្យសង្ស័យ ទើបហៅឲ្យឈប់ ដើម្បីធ្វើការត្រួតពិនត្យ ក៏ប្រទះឃើញនៅជាប់ខ្លួនមានអាវុធខ្មី១ដើម ម៉ាក K59 បង់១ មានគ្រាប់ ២គ្រាប់ ។

ជនសង្ស័យមានឈ្មោះ ស៊ឹប សំ ភេទប្រុស អាយុ​៥៧ ឆ្នាំ ទីលំនៅភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខែត្តតាកែវ មុខរបបរ មិនពិតប្រាកដ។

ករណីសមត្ថកិច្ច កំពុងកសាងសំណុំរឿង ចាត់ការតាមនិតីវិធី៕

មតិយោបល់