ព័ត៌មានជាតិ

ទូរស័ព្ទ​ទំនើប​២០០​លាន​គ្រឿង​ត្រូវ​បាន​លក់​ដាច់​បំផុត​នៅ​ចិន​ក្នុង​ឆមាស​ទី​មួយ​

​ចិន​៖ ការប្រើប្រាស់​ផលិតផល​និង​សេវាកម្ម​ព័ត៌មាន នៅក្នុង​ប្រទេស​ចិន បាន​កើនឡើង​២០%​ក្នុង​ស​ន្ទ​ស្សន៍ ប្រចាំ​ឆ្នាំ​ក្នុង​ឆមាស​ទី​មួយ ។​
​លោក សាង​ហ្វឹង ដែល​ជា​ប្រធាន​វិស្វករ​របស់ ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មាន​របស់​ចិន បាន​គូសបញ្ជាក់ថា ការប្រើប្រាស់​សេវាកម្ម និង​ផលិតផល​ព័ត៌មាន​នេះ បាន​កើនឡើង​លើស​ពី​១.៣៥០​ពាន់​លាន​យ័ន ( ២១៨​ពាន់​លាន​ដុល្លារ ) ពី​ខែ​មករា ដល់ មិថុនា គឺ​កើនឡើង​២០%​ក្នុង​មួយ​ឆ្នាំ ។​
​រ​ស័ព្ទ​ទំនើប ( Smartphone ) ជិត​២០០​លាន គ្រឿង​ត្រូវបាន​លក់ដាច់​ក្នុង​រយៈពេល​នេះ ដែល​តំណាង ឱ្យ​៨៧%​នៃ​ផលិតផល​សរុប​នៃ​ទូរស័ព្ទ ចល័ត ។ ទន្ទឹមគ្នានេះ កិច្ចការ​ជំនួញ​ផ្នែក​ពាណិជ្ជកម្ម​អេឡិចត្រូនិក បាន​កើនឡើង​១​ភាគ​៣ ។​

​អ្វី​ដែល​ទាក់ទិន​ទៅ​នឹង​សំទុះ​រីក​លូតលាស់​យ៉ាង​ពេញបន្ទុក នៃ​ប្រព័ន្ធ​4G​លោក សាង បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន China Telecom និង​ក្រុមហ៊ុន China Unicom កំពុង​ធ្វើកា​រសាក ល្បង​នៅលើ​បណ្តាញ​ជា​គំរូ​ចម្រុះ​នៅក្នុង​១៦​ទីក្រុង និង​បន្ត​អាជ្ញាប័ណ្ណ នៃ​ប្រព័ន្ធ 4G ។​

​ចំនួន​អ្នកប្រើប្រាស់​ប្រព័ន្ធ​4G បាន​កើនឡើង​លើស​ពី​១៣,៩៧​លាន​នាក់ នៅក្នុង​ប្រទេស ចិន នៅ​ចុង​ខែ​មិថុនា ។ ផលិតផល និង​សេវាកម្ម​ព័ត៌មាន គឺ​សុទ្ធសឹង​ជា​សម្ភារៈ និង​តក្កវិជ្ជា​ព័ត៌មាន ដែល​ទាក់ទិន​ទៅ​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន ៕​
Samsung Launch New Smart Phones

មតិយោបល់