ព័ត៌មានជាតិ

ព័ត៌មានបឋម៖ បុរសម្នាក់ អាងខ្លួនជាឧត្តមសេនីយ៍ សង្ស័យស្រវឹង បើករថយន្តឡិចស៊ីស ៤៧០ ពាក់ស្លាកលេខ ភ្នំពេញ 2AI-4774 បុកជាមួយរថយន្តកូរ៉ូឡាទើបនឹងទិញ ជជែកគ្នាពេញផ្លូវ

ភ្នំពេញ: បុរសម្នាក់ អាងខ្លួនជាឧត្តមសេនីយ៍ សង្ស័យស្រវឹង បើករថយន្តឡិចស៊ីស ៤៧០ ពាក់ស្លាកលេខ ភ្នំពេញ 2AI-4774 បុកជាមួយនឹងរថយន្តកូរ៉ូឡា ទើបនឹងទិញ បណ្តាលឲ្យខូចខាតបន្តិចបន្តួច និងមានរថយន្តម៉ាកវីហ្គូ ភ្នំពេញ 2T-0707 មកតាមក្រោយជួយដោះស្រាយ ជជែកគ្នាពេញផ្លូវ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវមុន្នីរ៉ែត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ។ ក្នុងនោះក៏មានការឡាយ នៅលើផេក Post News Media ផងដែរ៕

មតិយោបល់