កណ្តាលៈ កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីប្រទះឃើញសពបុរសម្នាក់ដេកស្លាប់នៅក្នុងដីឡូត៍មួយកន្លែង ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ហ៊ាន សុផល ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិវាលឃុំ គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុ(ជាមនុស្សសសៃប្រសាទ)។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យនិងកោសល្យវិច័យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គប្រាកដមែន មិនជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ៕
មតិយោបល់