ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២២និង៤២នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ បានទទួលព័ត៌មានតាមរយ:ទូរស័ព្ទពីឈ្មោះ ទូច សារ៉ន ជាមេភូមិបួច្រេស ថាមានករណីក្មេងទំនើងចំនួន០២ក្រុម បង្កការអុកឡុកតាមផ្លូវក្រាលកៅស៊ូ មានប្រដាប់ដោយដាវ ដំបងឈើជ្រុង នឹងខ្សែក្រវាត់ បានដេញវាយគ្នាតាមដងផ្លូវត្រង់ចំណុចភូមិបួច្រេស ឃុំតាលោ ស្រុកតាលោសែនជ័យ ។
ក្រោយទទួលព័ត៌មាន កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោចំនួន០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃី ហៀញ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ បានចុះទៅដល់កន្លែងកើតហេតុ និងបានបង្ក្រាបក្មេងទំនើងចំនួន០២ក្រុមមានគ្នាចំនួន០៦នាក់ និងបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូម៉ាក ហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1X-0035 ស៊េរីឆ្នាំ ២០១៦ ចំនួន០១គ្រឿង, ម៉ូតូម៉ាក ហុងឌ្រីមសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IA-7450 ស៊េរីឆ្នាំ ២០២១ ចំនួន០១គ្រឿង, ម៉ូតូម៉ាក វ៉េវអាល់ហ្វាពណ៌ក្រហមខ្មៅ គ្មានស្លាកលេខស៊េរីឆ្នាំ២០១៨ ចំនួន០១គ្រឿង, ដាវសាំរ៉ៃចំនួន ០៣ដើម, ដំបងឈើជ្រុងចំនួន ០២ដើម, ខ្សែក្រវ៉ាត់ចំនួន០១, និងទូរស័ព្ទដៃចំនួន ០៥គ្រឿង ។
បច្ចុប្បន្នក្មេងទំនើងទាំង០៦នាក់ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដើម្បីសួរនាំបន្តតាមនីតិវិធី ៕
មតិយោបល់