Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនបុរស...

ឃាត់ខ្លួនបុរសស្បែកខ្មៅម្នាក់ ក្រោយអុកឡុកបុរសស្បែកខ្មៅម្នាក់ទៀត នៅខណ្ឌចំការមន!..

ភ្នំពេញ: បុរសជនជាតិស្បែកខ្មៅម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកចាប់ឃាត់ខ្លួន ក្រោយពីរូបគេបានទៅធ្វើការអុកឡុកបុរសជនជាតិស្បែកខ្មៅម្នាក់ទៀតដល់ផ្ទះនោះ។

ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៤៥នាទីព្រឹក ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា បុរសជនជាតិស្បែកខ្មៅទាំងពីរនាក់ខាងលើនេះ ពួកគេជាជនជតិ នេហ្ស៊េរីយ៉ា ដូចគ្នា ហើយក៏មិនទាន់ស្គាល់អត្តសញ្ញាណឡើយ។ ដោយមុនពេលកើតហេតុ បុរសជនជាតិស្បែកខ្មៅម្នាក់ដែលពាក់អាវយឺតប៉ារ៉ា បានឡើងទៅកាន់ផ្ទះជួលរបស់បុរសជាជនជាតិស្បែកខ្មៅម្នាក់ទៀត ដោយយបានធ្វើការអុកឡុកនិងវាយដំទៅ លើរូបគេ ទើបមានការភ្ញាក់ផ្អើលទៅដល់កម្លាំងមានសម្ថកិច្ច និង ចុះទៅធ្វើការចាប់ឃាត់ខ្លួនរូបគេយកកាន់នគរ​បាលប៉ុស្តិ៍ទំនប់ទឹកដើម្បីធ្វើការសួរនាំតែម្តង។

ក្រោយពីកម្លាំងមានសម្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនបុរសជាជនស្បែកខ្មៅបង្ក​ និង ជនរងគ្រោះម្នាក់យក ដល់នគរបាល ប៉ុស្តិ៍រួចហើយ ទើបសួរនាំទៅដឹងថា រូបគេជាមនុស្សបែកថ្នាំនោះ ទើបបញ្ជូនទៅកាន់នគរបាលអន្តោប្តរវេសន៍ក្រុងជាងបន្ត ទៅទៀត៕

Loading...