ព័ត៌មានជាតិ

ឪពុកកូន២នាក់ដើរឆ្លងកាត់ស្ទឹងទឹកកំពុងតែឡើងខ្លាំងស្រាប់តែហូរគួចកូនទៅបាត់និងសពឪពុករកឃើញនៅក្បែរកន្លែងកើតហេតុ

កោះកុង: នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៥និង៣០នាទីល្ងាច មានករណីមនុស្សលង់ទឹកចំនួន ០២ នាក់ ឪពុកនិងកូន ស្លាប់០១នាក់ នៅចំនុចអូកី ស្ថិតនៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ។
ជនរងគ្រោះទី១ឈ្មោះ មែ សល់ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង(ស្លាប់ )។
ទី២ឈ្មោះ ធុយ សៀវហ្វុង ភេទប្រុស អាយុ ៧ឆ្នាំ មានទីលំនៅភូមិ ឃុំ ខាងលើ(ត្រូវជាកូន)ពេលនេះសមត្ថកិច្ចនិងក្រុមគ្រួសារកំពុងស្វែងរក។
មូលហេតុ គាត់ដើរឆ្លងកាត់ស្ទឹងទឹកកំពុងតែឡើងខ្លាំង ។
បញ្ជាក់: សពឈ្មោះ មែ សល់ ត្រូវជាឪពុកបានរកឃើញហើយ ចំឡែកឈ្មោះ ធុយ សៀវហ្វុង ត្រូវជាកូនមិនទាន់រកឃើញ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ច សហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋនិង ក្រុមគ្រួសារសពកំពុងស្វែងរកបន្ត៕

 

មតិយោបល់