ព័ត៌មានជាតិ

រថយន្តកុងតឺន័របើកកៀរកង់សិស្សសាលាម្នាក់ រងរបួសធ្ងន់!..

កំពង់ស្ពឺ: កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវជាតិលេខ៥(៣៩-៤០) ភូមិស្រះកែវ ឃុំវាំងចាស់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តនិងកង់ បណ្តាលឲ្យក្មេងម្នាក់រងរបួសធ្ងន់។

រថយន្តម៉ាក HINO ពណ៌ទឹកប្រាក់ ស្លាកលេខ កំពង់ធំ3A-1344 សណ្តោងកុងតឺន័រ អ្នកបើកបរឈ្មោះ ឡាយ បុណ្យ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិរលាច ឃុំរលាច ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានបើកសសៀៗអែបនៅចិញ្ចើមផ្លូវខាងត្បូង ហើយបានកៀនឹងជាន់លើកង់១គ្រឿងជិះដោយក្មេងប្រុសម្នាក់ឈ្មោះ វណ្ណា ចាន់ពិសិដ្ឋ អាយុ៨ឆ្នាំ នៅភូមិទេព្យប្រណម្យ ឃុំវិហារហ្លួង ស្រុកពញាឭ ខេត្តកណ្តាល ស្របទិសគ្នា ចំកង់ក្រោយនៃក្បាលរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់។

ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ ចំណែករថយន្ត បានយកមករក្សាទុកបណ្ដោះអាសន្ន រង់ចាំចំណាត់ការដោះស្រាយតាមនីតិវិធី៕

មតិយោបល់