ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា និង ឱក សុគន្ធកញ្ញា រងការរិះគន់

ភ្នំពេញ​៖ សម្រាប់កម្មវិធី The Voice Cambodia 2014​ ដែល​ធ្វើឡើងកាលពីរាត្រីយប់មិញនៅផ្សារអ៊ីអន ក្នុងវគ្គ The Battle Match បាន​ធ្វើឲ្យស្ទីតយ៉ូទាំងមូលកក្រើក ដើម្បីជ្រើសរើស​ យកបេក្ខជនបន្ត ទៅកាន់វគ្គ ឡាយសូរ្យ ។ ប៉ុន្តែ​ការជ្រើសរើស​របស់គ្រូបង្វឹកមួយៗ បានធ្វើឲ្យទស្សនិកមួយចំនួន មិនពេញចិត្ត ដោយថា គ្រូបង្វឹកនោះ លំនៀងទៅកាន់អ្នកនោះ អ្នកនេះ ​ដែលជាដើមហេតុ ធ្វើឲ្យមាន ​​សំនួរ​ពិភាក្សា​កើតឡើង ។​
Pich Sophea
យើងនៅចាំបានថា កាលពី​កម្មវិធី The Voice Cambodia 2014 ចាប់ផ្តើម​ដំបូងបំផុត នៅវគ្គដំបូង ក៏មានបញ្ហាដូចគ្នានេះដែរ ដោយអ្នកតាមដានកម្មវិធីនេះ ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក តែម្តង ដោយថា គ្រូបង្វឹកទាំង ៤ គ្មាន​សមត្ថភាពទេ ​សម្រាប់​ធ្វើជាគ្រូបង្វឹក​នៅក្នុងកម្មវិធីនេះ ។ មកដល់វគ្គនេះវិញ បញ្ហានេះនៅតែមាន ​ខណៈដែលឱក សុគន្ធកញ្ញា រង​ការរិះគន់ថា មាន​ចិត្តលំអៀង វែកញែកកាត់សេចក្តីមិនបានល្អ ដោយអាងខ្សែ ខណៈដែល វង្ស ដារ៉ារតនា ជា​​មនុស្ស​ដែល​ធ្លាប់ស្គាល់កន្លងមក ជាពិសេស ជា​តារាចម្រៀងដែលដើរកៀក កើយ​ក្នុងក្រុម រ៉េតធី ដូណា តែម្តង ។ ជាមួយនឹងគ្នានេះដែរ ពេជ្រ សោភា សម្រាប់រាត្រីយប់មិញ ក៏រងការរិះគន់តិចតូចដែរ ដោយការ​ជ្រើសរើសមិនបានល្អ ក៏ប៉ុន្តែ អ្នកធ្លាក់ ប្រាកដជារិះគន់ហើយ ថា​អញ្ជេះអញ្ជោះ ​​មិនដាច់ ។ ដើរកាត់ភ្លៀងរឿងអី ដែលមិនទទឹកខ្លះនោះ តែ​គ្រូបង្វឹក មាន​គំនិតរបស់គេ ​ដោយចោះរកចំណុចខ្វះខាត ដើម្បី​ធ្វើឲ្យការសម្រេចចិត្តរបស់ខ្លួន ប្រកបដោយ ​លទ្ធផលល្អ នៅវគ្គបន្ទាប់ អ្នកធ្លាក់ត្រូវតស៊ូឡើង ដើម្បី​សម្រេចគោលបំណងរបស់ខ្លួននៅ រដូវកាលទី ២ ។

បញ្ជាក់ផងដែរថា គ្រូបង្វឹកទាំង ៤ កន្លងមក ​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បាន​សរសើរថា​មាន សមត្ថភាព​ពេញលេញ ដើម្បីជ្រើសរើស យកបេក្ខជន​ដែលមាន​សតម្ថភាព ដោយគ្រាន់តែស្តាប់សំឡេង ក៏អាចចុចម្តងទាំង ៤ ដើម្បីជ្រើសរើស​បេក្ខជនោះ នេះហើយជាគ្រូបង្វឹក​ដ៏មានសមត្ថភាព៕​
ទស្សនា​ឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់