ព័ត៌មានជាតិ

ស្លុតចិត្ត! ឪពុកចាប់រំលោភកូនស្រីខ្លួនឯងចំនួនរូប ទាំងនៅក្មេងៗ

បាត់ដំបង: កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្ បាននំឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ថវ: លើកូនស្រីបង្កើតចំនួន ២រូប កាលពីថ្ងៃទី១១ យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ ទ ស.ធ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តិកាលពី ខែឧសភា ឆ្នាំ២០១៨ ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលភូមិឃុំខាងលើ។

ជនរងគ្រោះជាកូនស្រីបង្កើតទី១.ឈ្មោះ ទ ល.ត ភេទស្រី អាយុ ៨ឆ្នាំ និងទី២. ឈ្មោះ ទ ដ.ទ ភេទស្រី អាយុ៧ឆ្នាំ បច្ចុប្បន្នរស់នៅខេត្តបាត់បង។

ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង៕

មតិយោបល់