Post News Media ព័ត៌មានជាតិ ហ៊ីយ៉ាន់ដាយ ព...

ហ៊ីយ៉ាន់ដាយ ពន្លះម៉ូតូមួយគ្រឿង ស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង

កំពង់ធំ: ករណីគ្រោះថ្នាក់ចរាចរមួយ រវាងរថយន្ត បុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យស្លាប់បុរសម្នាក់ កាលពីវេលាម៉ោង៥ និង៤៩នាទីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ ត្រង់ចំណុចភូមិបុសវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ 3A-2129 កំពង់ធំ ដឹកត្រយ៉ូងចេកពេញ បើកបរដោយឈ្មោះ អឿន.លីការ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏វាក់អឺនឹងម៉ូតូកំពុងឆ្លងផ្លូវ ក៏បុកពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ (មិនមានពាក់មួកសុវត្ថិភាព)។

ម៉ូតូរងគ្រោះម៉ាក យ៉ាម៉ាហា ពណ៌ខ្មៅ ពាក់ស្លាកលេខគ្មាន បើកបរដោយឈ្មោះ ម៉ន បូរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះអន្តរាគមន៍វាស់វែង ដោយបានឃាត់ខ្លួនម្ចាស់រថយន្ត និងរថយន្ត ព្រមទាំងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក ដើម្បីដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ បានប្រគល់ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...