ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាពកាច់.កម៉ូតូ បានសម្រេច ហើយឈាដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ទៀតដែលពាក់ព័ន្ធករណីលួចប្លន់ និងកាច់.កម៉ូតូ យ៉ាងសកម្មប្រចាំរាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ បានធ្វើទ្បើងកាលពីវេលាម៉ោង ៥និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្នុងបុរីពិភពថ្មី (ចំការដូង) ភូមិសំពួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ជនសង្ស័យទាំង៩នាក់ មិនទាន់ត្រូវបានស្គាល់អត្ដសញ្ញា នៅឡើយទេ ។
សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ២នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាក សង់ប៉ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BO -7190 បានចូលទៅធ្វើសកម្មភាពលួចកាច់.កម៉ូតូ១គ្រឿង ម៉ាក Let’s ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1FR-8814 ដែលជនរងគ្រោះ បានទុកមុខផ្ទះ តែដោយនៅពេលកើតហេតុ ជនរងគ្រោះបានមើលតាមកាំមេរាសុវត្ថិភាព ឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចកាច់.កម៉ូតូខ្លួន បានសម្រេច រួចក៏បានស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ច ដែលចុះល្បាត បានធ្វើការដេញ និងឃាត់ខ្លួនបានភ្លាមៗ យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។
ក្រោយពីការសាកសួជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា រូបគេពិតជាធ្វើសកម្មភាពកាច់.កម៉ូតូខាងលើពិតប្រាកដមែន ហើយពួកគេក៏ប្រាប់ថា មានបក្ខ៨នាក់ទៀត ទើបមត្ថកិច្ចចុះទៅឆែកឆេរបន្ទប់ជួល នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ទៀតបន្ថែម ចំណែកជនសង្ស័យម្នាក់ទៀត បានដឹងខ្លួនមុន ក៏រត់គិចខ្លួនបាត់។
សម្ភារៈដកហូតរួមមាន៖ ម៉ូតូ២គ្រឿង និងសម្ភារៈសម្រាប់កាច់.កម៉ូតូមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ ត្រូវបានសមត្ថកិច្ច កំពុងធ្វើការសាកសួរនៅប៉ុស្ដិ៍ដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការនគរបាលខណ្ឌដង្កោ ចាត់ការបន្ដតាមនីតិវិធី៕
មតិយោបល់