ព័ត៌មានជាតិ

រន្ធត់ណាស់! ជិះម៉ូតូជែងរថយន្ត ក៏វាក់រថយន្តបញ្ច្រាសទិស បណ្ដាលឲ្យខ្ទាតចូលរថយន្ត ស្លាប់ និរបួស ៣នាក់

កំពង់ឆ្នាំង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យស្លាប់ និងរបួស ៣នាក់ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៨៨-៨៩ ត្រង់ចំណុចខាងមុខយានដ្ឋាន ជួសជុលរថយន្ត ស្ថិតក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង។

តាមសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូ ម៉ាក (C110.ចិន) បានបើកបរស្របទិសគ្នាពីក្រោយពីត្បូងទៅជើង ឌុបគ្នា៣នាក់ បានបើកជែងរថយន្តធុនដឹកទំនិញម៉ាក ហ៊ិនដាយ ក៏ទៅប៉ះជាមួយរថយន្ត១គ្រឿង
ទៀត (មិនស្គាល់ម៉ាក) ដែលបើកបរ
ច្រាស់ទិសគ្នា ជាមួយម៉ូតូ បណ្ដាលឲ្យខ្ទាតម៉ូតូ ចូលរថយន្តម៉ាក
ហ៊ិនដាយ។

ករណីនេះ បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ និងម្នាក់ទៀត កំពុងស្ថិតក្នុងស្ថានភាពធ្ងន់។

ជនរងគ្រោះទាំងបី រួមមាន៖
-ទី១ ឈ្មោះម៉ៅ គឹមហៀង ភេទស្រីអាយុ ២១ឆ្នាំ មានទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង (ស្លាប់)។
– ទី២ ឈ្មោះមឿន ស្រីនាង ភេទស្រីអាយុ ១៧ឆ្នាំ មានទីលំនៅភូមិសំរោង
សង្កាត់ផ្សារឆ្នាំង (ស្លាប់)
– និងទី៣ ឈ្មោះ ថៃ សុភី ភេទប្រុសអាយុ២៨ឆ្នាំ មានទីលំនៅភូមិសំរោងសង្កាត់
ផ្សារឆ្នាំង (អ្នកបើកម៉ូតូរបួសធ្ងន់)។ ដោយខូចខាតរថយន្ត ១គ្រឿង និងម៉ូតូ១គ្រឿង៕

មតិយោបល់