ព័ត៌មានជាតិ

ផឹកស្រាបៀរអស់១កំប៉ុង សុំម៉ែ១កំប៉ុងទៀត ផឹករួចចងកសម្លាប់ខ្លួន

កណ្តាលៈ បុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១២និង៥៤នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្នុងបន្ទប់ទឹកផ្ទះបាយ ភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ សល់ តាក់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ នៅភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះចងក និងខ្សែគោប្រវែង៥ម៉ែត្រ អត់ទាន់មានប្រពន្ធ។

តាមការបំភ្លឺរបស់ម្តាយឈ្មោះ ហុង ស៊ូយ ភេទស្រី អាយុ៦០ឆ្នាំ មុខរបរកសិករនៅភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល បានឲ្យដឹងថា៖ មុនពេលជនរងគ្រោះស្លាប់ គាត់បានទិញនំបញ្ចុកឲ្យហូបហើយ ក៏ត្អូញឈឺក្បាលគាត់ក៏ទៅមណ្ឌលសុខភាពឃុំសំរោងលើ គ្រូពេទ្យបានឲ្យថ្នាំលេប៣ថ្ងៃហើយវាលេបបាន១ដង ហើយ មួយសន្ទុះក្រោយមកប្រហែលម៉ោង
១១និង១៥នាទី វាឲ្យក្មួយទៅទិញស្រាបៀរ២កំប៉ុងមកផឹកហើយអង្គុយផឹកតែម្នាក់ឯង ពេលផឹកអស់ វាទារទៀត ខ្ញុំក៏ទៅទិញឲ្យវា១កំប៉ុងទៀត ផឹកហើយវានៅអង្គុយលេងផ្ទះបាយ គាត់ក៏នៅជាមួយវាដែរ ពេលនោះគាត់ចូលមកក្នុងផ្ទះហូប បាយមួយសន្ទុះក៏ដើរទៅ ផ្ទះបាយវិញ ក៏បាត់វាគាត់ ក៏ស្រែកហៅអត់ឮឆ្លើយ គាត់ក៏ឃើញទ្វារបន្ទប់ទឹកបិទក៏ច្រានទ្វារក៏ជាប់គន្លឹះ ខាងក្នុងគាត់ក៏ស្រែកហៅនៅតែមិនឆ្លើយក៏នាំគ្នាគាស់ទ្វារ
ស្រាប់តែឃើញកូនគាត់ចងកស្លាប់បាត់ទៅហើយ។

ក្រោយមកសមត្ថកិច្ចនគរបាលផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួល មកដល់កន្លែងកើតហេតុ ដោយមានចូលរួមពីលោក ក្រុមប្រឹក្សាឃុំគ្រូពេទ្យ មេភូមិ នគរបាលប៉ុស្តិ៍និងឪពុកម្តាយបងប្អូន បានធ្វើការពិនិត្យ ជនរងគ្រោះ ពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់