ព័ត៌មានជាតិ

ជិះម៉ូតូបុករថយន្ត បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរម្នាក់ នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់: (ព័ត៌មានបឋម) នៅវេលាម៉ោងប្រមាណ១០និង៤៣នាទី ថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងរថយន្តបុកគ្នា បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ស្ថិតនៅក្នុងភូមិអូឫស្សី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ករណីគ្រោះថ្នាក់ចរាចខាងលើនេះ មានម៉ូតូមួយគ្រឿង សង់០១៨ បានបើកបុករថយន្តឡង់គ្រីស័រ ពណ៌ស បណ្ដាលឲ្យភាគីខាងម៉ូតូ រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលបាក់ចិញ្ចៀន ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តពោធិ៍សាត់ ដើម្បីជួយសង្រ្គោះ៕

មតិយោបល់