ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងមនុស្សឃាត ដោយចេតនា

ភ្នំពេញ: នៅថ្ងៃទី២ ខែឧសភាឆ្នាំ២០១៩ វេលា ម៉ោង១១និង១៥ នាទីយប់ថ្ងៃទីនៅចំណុចផ្លូវលំ ភូមិត្រពាំងភូមិ ព្រៃសាលាសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ មានករណីប៉ុនប៉ងមនុស្សឃាត បង្កឡើងដោយជនសង្ស័យម្នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយកាំបិត ប៉័ងតោ ដងឈើចំនួន១ មធ្យោបាយថ្មើរជើង។

️ជនសង្ស័យឈ្មោះ គឹម លីនដា ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ មានសារធាតុញៀនក្នុងខ្លួន
(ឃាត់ខ្លួនថ្ងៃទី៣ ខែឧសភាឆ្នាំ២០១៩)

ចំណែក️ជនរងគ្រោះឈ្មោះ បូ រ៉ាមី ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

️វត្ថុតាងដកហូត ៖ កាំបិតតាំងតោដងឈើចំនួន១។

️បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ឲ្យផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីធ្វើកាសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន ចាត់ការតាមនិតិវិធី៕

មតិយោបល់