ព័ត៌មានជាតិ

ហេតុអ្វីធ្វេសប្រហែសម៉្លេះ? តខ្សែភ្លើងធ្វើកម្មវិធីឡើងផ្ទះថ្មី ម្តាយត្រូវខ្សែភ្លើងឆក់ស្លាប់!..

​បន្ទាយមានជ័យ: កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ មានករណីស្រ្តីត្រូវខ្សែភ្លើងឆក់ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ នៅភូមិអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ស្រ្តីជនរងគ្រោះមានឈ្មោះ គង់ ណាគ្រី អាយុ៥១ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។

មូលហេតុ ដោយកូនរបស់គាត់បានសង់ផ្ទះថ្មី ហើយត្រូវឡើងនៅថ្ងៃដែលកើតហេតុ ហើយមានតខ្សែភ្លើងដើម្បីធ្វើកម្មវិធី ណាមួយខ្សែភ្លើងដែលតនោះព្រីភ្លើងបែក គេយកថង់និងស្បៃហាលដំឡូងក្រប ស្របពេលនិងមេឃមានភ្លៀងផងដល់ថ្ងៃកើតហេតុ ជនរងគ្រោះក្រោកបោះសំរាម ស្រាប់តែឃើញគេក្របក៏យកដៃទាញចេញក៏បណ្ដាលឲ្យឆក់តែម្ដង៕

មតិយោបល់