ភ្នំពេញៈ ពេលមេឃកំពុងភ្លៀងខ្លាំងបុរសម្នាក់ដែលទើបសឹកពីបួសផងនោះបានជិះម៉ូតូរវល់ងាកមុខចេញតែបន្តិចបានបុកឃឿនសួនច្បារពុះចែកទ្រូងផ្លូវដួលផ្លោង១៤ម៉ែត្រខ្ទាតទទឹងខ្លួនទៅបុកដើមលើសួនច្បារបណ្តាលឲ្យសន្លប់១០នាទី របួសផ្ទៃមុខនិងដងខ្លួនធ្លាក់ឈាមមួយថ្លុក។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវអូស៊ីអាយស៊ីខាងជើង រង្វង់មូលនាងមច្ឆា ប្រហែល១០០ម៉ែត្រ ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បុរសដែលទើបសឹកពីបួសហើយរងរបួសធ្ងន់នោះឈ្មោះ អឿន សុឃុន អាយុ៣២ឆ្នាំ ស្នាក់នៅវត្តសារាវ័ន្តតេជោ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1S 0040។
ប្រភព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា ខណៈដែលមេឃកំពុងភ្លៀងខ្លាំង នៅមុនពេលកើតហេតុ បុរសខាងលើបានជិះម៉ូតូមួយគ្រឿងខាងលើតែម្នាក់ឯងធ្វើដំណើរតាមផ្លូវអូស៊ីអាយស៊ីទិសដៅពីត្បូងទៅជើង ខណៈដែលមកដល់ចំណុចកើតហេតុរវល់ងាកមុខបែរទៅខាងបន្តិចក៏ជ្រុលចង្កូតទៅខឿនទ្រូងផ្លូវនៅខាងស្តាំដៃដួលផ្លោង១៤ម៉ែត្រខ្ទាតទទឹងខ្លួនទៅបុកដើមឈើលើសួនច្បារសន្លប់១០នាទីរបួសផ្ទៃមុខនិងដងខ្លួនយ៉ាងដំណំនិងមានធ្លាក់ឈាមមួយថ្លុក។
ក្រោយពេលកើតហេតុបានពលរដ្ឋល្អជួយគក់ច្របាច់ទើបដឹងខ្លួនហៅសាច់ញាតិតាមទូរស័ព្ទជួយដឹកទៅពេទ្យដែលនៅក្បែរនោះ៕
មតិយោបល់