ព័ត៌មានជាតិ

ភ័យស្លន់ស្លោពេញភូមិ ទុស្សេឆេះខ្សែភ្លើងក្បែរដំបូលផ្ទះ ផ្អើលទាំងឡានទឹកចេញទៅជួយ

ភ្នំពេញៈ ករណីទុស្សេឆេះខ្សែភ្លើងនៅតាមបង្គោលភ្លើង មួយកន្លែងក្នុងខណ្ឌឬស្សីកែវកើតឡើងបង្កឲ្យប្រជាពលរដ្ឋព្រួយបារម្ភ យ៉ាងខ្លាំងខ្លាចរាលដាលដល់ឲ្ទះរបស់ពួកគាត់នៅក្បែរនោះ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នេះបង្កឲ្យផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងរបស់សាលាខណ្ឌឫស្សីកែវ ទៅជួយអន្តរាគមន៍ ដល់កន្លែងកើតហេតុ នៅលើបង្គោលភ្លើងលេខ ២៩៦ ផ្លូវជាតិលេខ៥ មុខផ្ទះគ្មានលេខក្រុម៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ខ្សែភ្លើង ខ្សែកាប ចម្រុះបំពាក់តាមបង្គោលភ្លើងមានសភាពរញ៉េរញ៉ៃ ស្រាប់តែនៅវេលាម៉ោងខាងលើ បង្គោលភ្លើងលេខខ២៩៦ ត្រង់ចំណុចខាងលើ មិនដឹងថា មូលហេតុយ៉ាងម៉េច បានជាធំក្លិនឈ្ងៀម ហើយហុយផ្សែងខ្មួលតែម្តង ចេញជាអណ្តាតភ្លើងឆាបឆេះ ទើបបង្កឲ្យពលរដ្ឋមានលំនៅដ្ឋានក្បែរនោះភ័យស្លន់ ខ្លាចរាលដល់ផ្ទះ ពលរដ្ឋស្រវាបានបំពង់ពន្លត់អគ្គិភ័យបានមួយមកបាញ់ តែមិនរលត់ ទើបរាយការណ៍ទៅសមត្ថកិច្ច បន្តស្នើឲ្យអគ្គិសនីបិទផ្តាច់ចរន្តភ្លើង ត្រូវបានរថយន្តពន្លត់អគ្គិភ័យ របស់សាលាខណ្ឌឫស្សីកែវមួយគ្រឿងមកជួយបាញ់ទឹកអស់កន្លះស៊ីទែន ទើបភ្លើងរលត់ទៅវិញ ។

ករណីខាងលើ បណ្តាលឲ្យឆេះខូចខ្សែភ្លើង បន្តិចបន្តួចសំណាងល្អមិនរាលដល់ផ្ទះ ពលរដ្ឋដែលនៅក្បែរនោះឡើយ៕

មតិយោបល់