ព័ត៌មានសុខភាព

អាហារដែលអ្នកពុំគួរទទួលទានពេលត្រូវរបួស ប្រយ័ត្នមានស្នាមផ្លែ

មនុស្សយើងម្នាក់ៗជៀសមិនផុតពីការត្រូវរបួសដាច់សាច់ ដោយសារតែការមុតកាំបិត ឬប៉ះទង្គិចជាមួយនឹងវត្ថុមុតស្រួចផ្សេងៗនោះទេ។ ក៏ប៉ុន្តែ អ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីរបួសមួយចំនួនមានស្នាមផ្លែ ហើយមួយចំនួនទៀតបែរជាស្អាតដូចដើមក្រោយពេលជាសះស្បើយ? នេះក៏ដោយសារតែរបបអាហារដែលពួកគេទទួលទាន។ ដូច្នេះ ដើម្បីឲ្យរបួសឆាប់ជាសះស្បើយ ហើយគ្មានស្នាមផ្លែ អ្នកគួរតែតមអាហារមួយចំនួនដូចខាងក្រោម៖

សាច់ឆ្កែ
សាច់សត្វមួយប្រភេទនេះ អាចផ្តល់ថាមពល និងប្រូតេអ៊ីនច្រើនសម្រាប់រាងកាយ ហេតុនេះនៅពេលដែលអ្នកទទួលទានខណៈដែលស្បែកកំពុងតែត្រូវរបួស ច្បាស់ជាបន្សល់ទុកនូវស្លាកស្នាម និងផ្លែ ក្រោយពេលជាសះស្បើយ។

ត្រកួន
បន្លែពណ៌បៃតងមួយប្រភេទនេះ ពិតជាមានភាពពេញនិយមខ្លាំងណាស់សម្រាប់មនុស្សមួយចំនួន ហើយវាមានផ្ទុកជាតិដែកដែលល្អបំផុតសម្រាប់រាងកាយ។ ក៏ប៉ុន្តែអ្នកដែលត្រូវរបួសហាមទទួលទានឲ្យសោះ ព្រោះវាអាចបង្កឲ្យកើតមានស្នាមផ្លែនៅត្រង់មុខរបួស ក្រោយពេលជា។

សាច់គោ
សាច់គោ មិនត្រឹមតែធ្វើឲ្យមូខរបួសក្លាយ និងមានការឈឺចាប់កាន់តែខ្លាំងប៉ុណ្ណោះទេ វាក៏អាចបង្កើតស្លាកស្នាមពណ៌ខ្មៅ ក្រោយពេលដែលរបួសជាសះស្បើយដែរ។ ដូច្នេះ សម្រាប់អ្នកដែលត្រូវរបួស គួរតែតមសិនទៅ បើមិនចង់ឃើញស្លាកស្នាមនៅលើរាងកាយ។

សាច់មាន់
ក្រៅពីធ្វើឲ្យមុខរបួសមានភាពរមាស់ សាច់មាន់ក៏អាចបង្កឲ្យរបួសក្លាយមិនងាយជាដូចសាច់គោដែរ។ ជាពិសេស វាអាចបង្កឲ្យមានស្លាកស្នាម ឬផ្លែ បន្ទាប់ពីរបួសបានជាងសះស្បើយ។

អាស្រ័យដូចដែលបានរៀបរាប់ពីខាងលើនេះ ប្រសិនបើអ្នកមិនចង់មានស្លាកស្នាម ឬផ្លែ ក្រោយពេលរបួសជាសះស្បើយទេ គួរតែតមអាហារទាំងប៉ុន្មានប្រភេទនេះ៕

ដកស្រង់ពី៖ soha

មតិយោបល់