តាកែវៈ សមត្ថកិច្ចបានប្រាប់ Post Newsថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានការប្រទះឃើញសពក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម នៅលើទីទួលមួយកន្លែង បន្ទាប់ពីក្មេងប្រុសរូបនេះ បានបាត់ខ្លួនរយៈពេលប្រហែល២ទៅ៣ថ្ងៃ ហើយពេលបាត់ខ្លួននោះជនរងគ្រោះបានចេញទៅជាមួយមនុស្ស២នាក់ទៀត។
ករណីនេះកើតឡើងនៅម៉ោង៣និង២០នាទី រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិស្មាន់មុនី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ចំពោះករណីនេះសមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានថា ជាករណីអ្វីឲ្យប្រាកដនៅឡើយនោះទេ៕
មតិយោបល់