ដែលមានឈ្មោះពេញថា Michelle LaVaughn Robinson Obama បានកើតនៅថ្ងៃទី១៧ ខែ មករា ឆ្នាំ ១៩៦៤ គឺជាអ្នក ជំនាញខាងច្បាប់ និង អ្នកនិពន្ធមួយរូប។ លោកស្រីជាគឺភរិយារបស់លោក Barak Obamaដែលជាប្រធានាធិបតីទី ៤៤ របស់សហរដ្ឋអាម៉េរិក និង កំពុងបន្តរកាន់អំណាចក្នុងពេលបច្ចុប្បន្ន។ភរិយាមេដឹកនាំប្រទេសមហាអំណាចរូបនេះ គឺជាស្ត្រីជនជាតិអាហ្វ្រិកទីមួយ ដែលបានគេប្រសិទ្ធនាមថាជា First Lady របស់សហរដ្ឋអាម៉េរិក។ លោកស្រី Michelle បានធំពេញវ័យក្នុងតំបន់ភាគខាងត្បូងទីក្រុង Chicago ហើយបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Princeton ក្នុងឆ្នាំ ១៩៨៥ និង បន្តយកថ្នាក់បណ្ឌិតផ្នែកច្បាប់ Harvard ក្នុងឆ្នាំ ១៩៨៨។ ក្នុងនាមជា First Lady របស់សហរដ្ឋ អាម៉េរិក លោកស្រីបានក្លាយជាមនុស្សគំរូសម្រាប់ស្ត្រីទូទៅ ព្រមទាំងជាអ្នកប្រឹក្សាយោបល់ដ៏មានឥទ្ធិពលម្នាក់ ក្នុងការដោះស្រាយបញ្ហាផ្សេងៗ។គ្រួសារ៖ម្តាយរបស់ លោកស្រី Michelle ធ្លាប់ស៊ីឈ្មួលធ្វើការពេញម៉ោង ជាមេផ្ទះរហូតដល់ Michelle ចូលរៀននៅវិទ្យាល័យ។ ខ្សែស្រឡាយទាំងខាងម្តាយ និង ខាងឪពុកជាច្រើនជំនាន់មុនរបស់លោកស្រីសុទ្ធតែធ្លាប់ជាទាសករទាំងអស់។ លោកស្រីបានជួបជាមួយលោកអូបាម៉ាជាលើកដំបូង ក្នុងពេលពួកគេកំពុងធ្វើការនៅក្នុងការិយាល័យច្បាប់មួយកន្លែង ដែលមានឈ្មោះថា Sidley Austin ដោយនៅទីនោះលោកស្រីត្រូវបានតែងតាំងជាអ្នកជួយផ្តល់យោបល់ និង ណែនាំលោក អូបាម៉ាក្នុងនាមលោកជាបុគ្គលិកច្បាប់ម្នាក់។ អ្នកទាំងពីរបានរៀបការនៅក្នុងខែ តុលា ឆ្នាំ១៩៩២ ព្រមទាំងមានកូនស្រីពីរនាក់គឺ កញ្ញា Malia Ann កើតឆ្នាំ ១៩៩៨ និង កញ្ញា Natasha កើតឆ្នាំ២០០១។ ការងារ៖ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាច្បាប់ លោកស្រីបានធ្វើការនៅស្ថាប័នច្បាប់ Sidley Austin ដែលមានការិយាល័យស្ថិតនៅទីក្រុងChicago។ នៅក្នុងឆ្នាំ ១៩៩១ លោកស្រី បានកាន់ដំណែងមុខងារសាធារណៈ នៅក្នុងទីក្រុង Chicago ក្នុងនាមជាជំនួយការរបស់មេធាវី និង ជាជំនួយការមន្ត្រីផ្នែកគម្រោង និងការអភិវឌ្ឍន៍។ ក្នុងឆ្នាំ ១៩៩៣ លោកស្រី បានក្លាយជាប្រធានប្រតិបត្តិនៅអង្គការសម្ព័ន្ធសាធារណៈ ដែលជាអង្គការមិនស្វែងរកប្រាក់ចំណូល ជួយជម្រុញយុវជនចូលរួមធ្វើការនៅក្នុងសង្គម។លោកស្រីបានធ្វើការនៅទីនោះរយៈពេលជិតបួនឆ្នាំ ព្រមទាំងបានផ្តើមគំនិតបង្កើតមូលនីធី (Foundraising) សម្រាប់អង្គការដែលសកម្មភាពស្វែងរកមូលនីធិនេះ បានបន្តរហូតដល់រយៈពេល១២ឆ្នាំ បន្ទាប់ពីលោកស្រីឈប់ធ្វើការងារនៅទីនោះ។ ក្នុងឆ្នាំ១៩៩៦ លោកស្រីបានធ្វើជាព្រឹទ្ធបុរសនៃសកលវិទ្យាល័យ Chicago ដោយ នៅទីនោះ លោកស្រីបានអភិវឌ្ឍន៍ឲ្យមានជា មជ្ឈមណ្ឌលសេវាកម្មសហគមន៍សម្រាប់សកលវិទ្យាល័យ។ នៅក្នុងឆ្នាំ ២០០២ លោកស្រីចាប់ផ្តើមធ្វើការសម្រាប់មន្ទីរពេទ្យ Chicago ដោយដំបូងលោកស្រីកាន់ដំណែងជា ប្រធានប្រតិបត្តិសម្រាប់កិច្ចការសហគមន៍ និង ក្រោយមកក្នុងខែឧសភា ឆ្នាំ២០០៥ លោកស្រីបានធ្វើជាអនុ ប្រធានផ្នែកសហគមន៍ និងកិច្ចការទំនាក់ទំនងវិញម្តង។ ជីវិតក្នុងនាមជា First Lady របស់សហរដ្ឋអាម៉េរិក៖ បន្ទាប់ពីក្លាយជា First Lady របស់សហរដ្ឋអាម៉េរិកក្នុងរយៈពេលប៉ុន្មានខែដំបូង លោកស្រីបានធ្វើទស្សនកិច្ចទៅជំរុំស្នាក់នៅរបស់អ្នកគ្មានទីជម្រក soup kitchens ជាកន្លែងផ្តល់អាហារដោយឥតគិតថ្លៃសម្រាប់អ្នកទីទាល់ក្រ។ លោកស្រីក៏ធ្លាប់ធ្វើជាដំណាងរបស់សាលា និង ជួយឧបត្ថម្ភដល់សេវាកម្មសាធារណៈផងដែរ។ ដោយឡែកនៅសេតវិមានវិញ លោកស្រីបានធ្វើជាម្ចាស់ផ្ទះសម្រាប់ទទួលភ្ញៀវមួយចំនួន ជាក់ស្តែងដូចជាការទទួលណាត់ជួបជាមួយ អ្នកជំនាញច្បាប់ស្តីពីសិទ្ធិស្ត្រីជាដើម។ ដោយឡែកសម្រាប់អ្នកគាំទ្រទៅលើស្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងថា លោកស្រី Michelle ជាមនុស្សតែម្នាក់គត់នៅក្នុងរដ្ឋាភិបាល ដែលបានចូលរួមជួយដោះស្រាយបញ្ហា «ជំងឺធាត់លើសទម្ងន់» តាមរយៈការបង្កើន ទម្លាប់បរិភោគអាហារ ដែលផ្តល់ផលល្អសម្រាប់សុខភាព និង ជាផ្នែកមួយនៃការដោះស្រាយវិបត្តិនៃសុខភាពសាធារណៈ។ ក្រៅពីកិច្ចការក្នុងប្រទេស លោកស្រី ក៏បានបំពេញកិច្ចការក្រៅប្រទេសច្រើនផងដែរ ជាក់ស្តែងកាលពីខែមីនា ឆ្នាំ២០១៤កន្លងទៅនេះ Michelle បានសរសេរនៅក្នុងគេហទំព័រនៃសេតវិមានថា លោកស្រីកូនស្រីទាំងពីរ ព្រមទាំងម្តាយ នឹងធ្វើដំណើរទៅប្រទេស ចិន ដើម្បីជួបជាមួយលោកស្រីPengLiyuan ភរិយាលោក Xi Jinping ប្រធានាធិបតីចិន រួមជាមួយការធ្វើទស្សនកិច្ចនៅតំបន់វប្បធម៌ ប្រវត្តិសាស្ត្រ ក៏ដូចជាសកលវិទ្យាល័យ និងសាលារៀនផ្សេងៗផងដែរ។ មិនតែប៉ុណ្ណោះ កាលពីខែឧសភា ឆ្នាំ ២០១៤ កន្លងទៅនេះ លោកស្រី ក៏បានចូលរួមក្នុងយុទ្ធនាការ ដើម្បីរំដោះក្មេងស្រីសិស្សសាលា ដែលត្រូវបានគេចាប់ជម្រិតនៅក្នុងប្រទេសនីហ្សេរីយ៉ាផងដែរ។ ២០១៥នៅដើមឆ្នាំ ២០១៥ នេះ លោកស្រីទី១ របស់អាមេរិក Michelle Obama បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃពុធ ដោយបានជួបលោកស្រីទី១ របស់ជប៉ុន គឺលោកស្រី អាគី អាបេ ភរិយាលោកនាយករដ្ឋមន្ត្រីជប៉ុន ហ្ស៊ីនហ្ស៊ូ អាបេ មុនពេលលោកស្រី បន្តដំណើរទស្សនកិច្ច មកកាន់កម្ពុជា។ ដំណើរទស្សនកិច្ចនៅតំបន់អាស៊ី រយៈពេល ៥ ថ្ងៃ គឺនៅជប៉ុន និង កម្ពុជា របស់លោកស្រី មីស្ហ៊ែល អូបាម៉ា បន្ទាប់ពីលោកស្រី និងលោកអូបាម៉ា បើកយុទ្ធនាការមួយ ក្នុងខែមីនានេះ ដែលមានឈ្មោះថា Let Girls Learn។ ជាយុទ្ធនាការ ដើម្បីជួយក្មេងស្រីដែលមិនអាចចូលសាលានៅក្នុងពិភពលោកបានទទួលការសិក្សាពេញលេញ៕
ព័ត៌មានជាតិ
មតិយោបល់