Post News Media ព័ត៌មានជាតិ បើកបរខ្វះការប...

បើកបរខ្វះការប្រុងប្រយ័ត្ន! រថយន្តស៊េរីទំនើប២គ្រឿងបុកគ្នា រងការខូចខាត នៅខណ្ឌចំការមន!..

ភ្នំពេញ: រថយន្តស៊េរីទំនើបចំនួន២គ្រឿង ក្នុងនោះមួយគ្រឿងម៉ាក ស៊ីណា និង មួយគ្រឿងទៀតម៉ាក កាមរីបាឡែន បានរងការខូចខាតយ៉ាងដំណំដូចគ្នា ខណ:ដែលអ្នកបើកបរដោយខ្វះការប្រុងប្រយ័ត្ន និងទៅបុកគ្នាត្រង់ចំណុចផ្លូវបំបែកជា៤នោះ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១២ និង១៥នាទី ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ ៣១០ កែងនិងផ្លូវលេខ ១៤៣ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្តម៉ាក កាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2U-2805មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AA-6119មួយគ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិច និង បត់ឆ្វេងនោះ ក៏បានជ្រុលទៅបុករថយន្តម៉ាកកាមរីបាឡែនពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំង២គ្រឿងតែម្តង តែ មិនបានបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

​ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ឲ្យភាគីរថយន្តទាំង២គ្រឿងធ្វើការដោះស្រាយ គ្នានៅតែមិនត្រូវគ្នា ទើបធ្វើការបញ្ជូនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំធ្វើការដោះស្រាយគ្នាជាក្រោយបន្តទៅទៀត៕

Loading...