ព័ត៌មានជាតិ

លួចបានវាគ្រាន់ ដល់ម្ចាស់គេទាន់ ប្ដឹងប៉ូលិសឲ្យចាប់ចូលប៉ុស្ដិ៍

តាកែវ: កាលពីវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៨ មានករណីចោរមួយក្រុម បានធ្វើសកម្មភាពលួចម៉ូតូគ្រឿង នៅចំណុចភូមិវាយឈ្នះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

ម៉ូតូដែលបាត់នោះ ម៉ាក វីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1M-7864 របស់ឈ្មោះ ផៃ នីម ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

លុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១ និង៣០នាទីរសៀល ជនរងគ្រោះ បានប្រទះឃើញឈ្មោះ ឌុច ញ៉ោ ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅភូមិកន្សោមក្លែង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ បានជិះម៉ូតូរបស់ខ្លួន ទៅផ្ទះជាងជួសជុល ទើបទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បីយកមកសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់