ព័ត៌មានជាតិ

ជឿ​អត់ថា មនុស្ស​មានប្រស្រីភ្នែកពីរ​ ?

រឿងរ៉ាវ​ករណី​មនុស្សមានកូនក្រមុំក្នុងភ្នែកពីរ ឬរន្ធប្រស្រី​ វាគឺជា​លក្ខណ្ឌ ដែល​​មានភាពលើស​របស់ប្រស្រីភ្នែក​ ដោយមាន​​កូនក្រមុំភ្នែករហូតដល់ទៅ ២ ក្នុង​គ្រាប់ភ្នែក​។ ស្ថានភាព​នេះដែរ​វាមិនមែនមាន​នៅក្នុង​អក្សសាស្ត្រ​វេជ្ជសាស្ត្រ​ជាផ្លូវការនោះទេ ។​

សម្រាប់បញ្ហានេះដែរ ត្រូវបានគេដឹងថា វាជាប្រភេទ​ទេវកថា ដែលមាន​​នៅក្នុងអក្សសិស្ប៍ ប្រឌិតវិទ្យាសាស្ត្រ ។ បើ​សិន​ជា​បញ្ហានេះកើតមាន ​វា​ជាករណី​ដ៏កម្របំផុតលើលោក និងក្នុងប្រវត្តិសាស្ត្រកន្លងមក​។​ទន្ទឹមជាមួយនឹងគ្នានេះដែរ ព្រះចៅអធិការ​ដ៏ល្បីល្បាញរបស់ចិន Liu Ch’ung ​ក៏បាន​ជឿជាក់ថា ចំណុច​នេះវា​ មិនមែន​នោះទេ ​ដែលថាមនុស្ស​មាន​ ប្រសីភ្នែកពីរក្នុងគ្រាប់ភ្នែកតែមួយ នោះ​។ តាម​អត្ថបទ​​វេជ្ជសាស្ត្រ​លើលោក បាន​ឲ្យដឹងថាករណីនេះដែរ វាជាករណី​ដែល​មាន ហ្សែនលើស ឬ​ហ្សែន​ខូចតែប៉ុណ្ណោះ​ ដែលអាច​កើត​ករណី​ មនុស្សម្នាក់មាន​ប្រសីភ្នែកពីរ ក្នុង​ភ្នែកតែមួយនោះ ។​​

តែបើសិនជាករណីដ៏កម្រនេះកើតឡើងមែន មនុស្សនោះឯង គឺមានសមត្ថភាពមើល និងផ្តោត​លើព័ត៌មាន​ដែលខ្លួនបានឃើញ ​​​ នឹងមានកម្រិត​ខ្ពស់ជាង មនុស្សដែលមា​ន​​ភ្នែកធម្មតានោះ ។ តែទោះជាយ៉ាងណា ​បញ្ហានេះដែរ អ្នកវេជ្ជសាស្ត្រ​​នៅ​មិនទាន់ ​រក​ឃើញពីមូលហេតុ ​ឲ្យ​ជាក់ច្បាស់នៅឡើយនោះទេ៕​
2014-01-16_200227

មតិយោបល់