ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នា ស្លាប់ម្នាក់ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

កោះកុង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូម៉ាកសង់កូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 1A-0070 បើកបរដោយបុរសម្នាក់ពីកើតមកលិច បានបុកពីក្រោយម៉ូតូម៉ាក ហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1E-4324 ដែលកំពុងបើកបរដោយបុរសម្នាក់ទៀតពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ស្លាប់ក្រោយពីបញ្ជូនខ្លួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ករណីនេះកើតឡើងនៅម៉ោង៧និង២០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវក្រាលកៅស៊ូ លើវិថីសាយភូថង ក្នុងភូមិតានី ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់